កំណាព្យ «កុំ» (បទមេបួន)

 

១. កុំជក់អាភៀន        កុំឃ្លានផឹកស្រា
កុំជក់កញ្ឆា                កុំងប់ល្បែងភ្នាល់
កុំខ្ជិលច្រអូស            ក្រនាំឲ្យទ័ល
ខ្ជិលរៀននាំខ្វល់         ពេញមួយជីវិត។

២. កុំចាយខ្ជះខ្ជាយ     កុំគប់បាបមិត្ត
ត្រូវស្តាយជីវិត            បើកបរប្រយ័ត្ន
កុំបើកបំពាន              ទោះជាផ្លូវស្ងាត់
បើកត្រូវប្រយ័ត្ន          គោរពច្បាប់ចែង។
៤. កុំកាចឫស្យា         ឲ្យចេះខ្លាចក្រែង
កុំចោលជាតិឯង         ទៅស្ទួយជាតិគេ
កុំក្បត់ស្នេហា            កុំស្អប់អ្នកស្រែ
ចង់ខ្លាំងពូកែ             បណ្តុះសាមគ្គី។
៤. កុំខ្ជិលរៀនសូត្រ    កុំខ្ជិលរកស៊ី
កុំខ្មាស់នារី                កុំស្អប់បុរស
កុំធុញធម៌អាថ៌           ពិចារឲ្យស្មោះ
សាងសប្បុរស           សន្សំកុសល។
៥. កុំមើលនឹងភ្នែក     ត្រូវនាំគ្នាខ្វល់
ត្រូវចេះយោគយល់    មានធម៌មេត្តា
សង្គ្រោះអ្នកក្រ          សាងជ័យចេស្តារ
ស្ទួយជាតិខេមរា        ឲ្យបានរុងរឿង៕

៚៚៚៚៚៚៚៚៚

No comments:

Post a Comment