របៀបក្នុងការសរសេរ​ជីវប្រវត្តសង្ខេប

របៀបក្នុងការសរសេរ​ជីវប្រវត្តសង្ខេប

ការផ្សព្វផ្សាយការងារមួយអាចទាក់ទាញបានរាប់ពាន់ជីវប្រវត្តដើម្បីទទួលបានការជូនដំណឹងគឺការបង្កើតសេចក្តី
​​ ​

ថ្លែងការណ៍សង្ខេបអាជីពប្រវត្តរូបសង្ខេប​គឺជាគោលបំណងក្នុងការអភិវឌ្ឍន៏ការចាប់ផ្តើមជាមួយនឹងជំនាញ


សមត្ថភាពទេពកោសល្យ​និងភារកិច្ចទំនួលខុសត្រូវ។​





 ចូរអនុវត្តជំហានទាំង៦ខាងក្រោមដើម្បីសរសេរជីវប្រវត្តដោយជោគជ័យ៖
1.    រៀបចំការស្រាវជ្រាវទៅលើការងារដែលសាកសមសម្រាប់អ្នក៖
បើអ្នកកាន់តែមានចំណាប់អារម្មណ៏ទៅលើទិសដៅការងាររបស់អ្នកនោះឧិកាសការងារក៏អាចនឹងទទួលបានពី
នយោជកផងដែរ។ចាប់ផ្តើមស្វែងរក​ការងារសម្រាប់អាជីពដែលសាកសមសម្រាប់ខ្លួនអ្នក​ប្រៀបធៀបទៅលើ
ការផ្សព្វផ្សាយ
ការងារទៅនឹងចំណេះដឹង​និង​សមត្ថភាពរបស់អ្នក។
2.    ការវាយតម្លៃទៅលើចំណេះដឹងឬបទពិសោធន៏របស់អ្នក៖
ដោយផ្អែកទៅលើការស្រាវជ្រាវថាតើអ្នកវាស់កម្រិតសមត្ថភាពរបស់អ្នកដោយដូចម្តេច?ថាតើអ្នកអាចនឹងក្លា
ជាបុគ្គលិក​
ដែលនយោជកត្រូវការដែររឺទេ?​ដោយផ្អែកទៅលើការពណ៏នាគុណសម្បត្តិរបស់អ្នកតើអ្នកពេញចិត្តនឹង
ការរិះគុណពីអ្នកដទៃ
បន្ថែមដែររឺទេ?​បើអ្នកមានចំនុចខ្វះខាត​តើអ្នកនឹងបំពេញវាដោយការសិក្សាបន្ថែមជាមួយ
នឹង
បទពិសោធន៏។ប្រសិនបើ​អ្នកពិបាកក្នុងការវាយតម្លៃទៅលើជំនាញរបស់អ្នកអ្នកគួរតែឲ្យអ្នកដទៃជូយវិភាគ
ទៅលើខ្លួន
អ្នក​និងសាកសួរទៅកាន់មិត្តរួមការងារគ្ររូបង្រៀនថ្នាក់ដឹកនាំរបស់អ្នកថាតើគេបានយល់ឃើញយ៉ាង
ណាទៅលើគុណ
សម្បត្តិរបស់អ្នក។ពិនិត្យទៅលើគុណតម្លៃអាកប្បកិរិយារបស់អ្នក​ថាតើអ្នកដ៏ទៃមានយោបល់
អ្វីទៅលើគុណភាពការងាររបស់អ្នក?​បន្ទាប់មកសរសេរនូវអ្វីសម្រាប់ការកែតម្រូវពី​បទពិសោធន៏របស់អ្នក។

3.    ការផ្តល់មតិយោបល់របស់អ្នក៖
ជាជំហានបន្ទាប់គឺត្រូវសរសេរពីបទពិសោធន៏ ការចាប់អារម្មណ៏របស់អ្នក ទៅលើជីវប្រវត្តត្រូវតែគិតថាវាចាំបាច់
សម្រាប់ជួយ​
ដល់អ្នកនឹងទទួលបានការងារល្អពីនយោជក។ក្នុងការសរសេរពីជីវប្រវត្តនោះអ្នកគួតែរួមបញ្ជូលទៅ
នឹងពីការប្តេជ្ញាចិត្ត
និងការសម្រេចចិត្តចង់ធ្វើការងារថ្មីរបស់អ្នក។​មួយវិញទៀតគួសរសេររៀបរាប់បន្ថែមពីវិធីដោះ
ស្រាយបញ្ហាក្នុងការងារ
ដែលអ្នកបានឆ្លងកាត់ កន្លងមក និងអត្ថប្រយោជន៏ដែលអ្នកទទួលពី ការងារនោះ។

4.    ចំណុចចាប់ផ្តើម៖
ចំណងជើងអត្ថបទជីវប្រវត្តល្អអាចនឹងមានការទាក់ទាញដល់អ្នកអានប្រសិនបើអ្នកបានសរសេរដោយមាន
របៀបវីរៈល្អហេតុដូចនេះអ្នកគួតែសរសេររួមបញ្ជូលទៅនឹងការតម្រង់ទិសដៅការងារដែលជាចំនុចសំខាន់ដល់
នយោជកដែលគេចង់បាន។


 
5.    ផ្តោតទៅលើគោលបំណងរបស់អ្នក៖

ដើម្បីឲ្យជីវប្រវត្តរបស់អ្នកមើលទៅនឹងទទួលបានប្រសិទ្ធភាពនោះអ្នកត្រូវចេះរៀបរាប់ពីគោលដៅការងារសមត្ថភាពធ្វើ


ការដែល
អាចទទួលយកបាននិងការបកស្រាយកែសម្រួលអោយល្អជាងមុនអ្នកត្រូវសរសេរដោយចាប់ផ្តើមរៀបរាប់ទៅ


លើជំនាញពិសេស
និងសមត្ថភាពការងាររបស់អ្នក។

 
6.    កែតម្រូវរាល់អក្ខរាវិរុទ្ធអោយបានល្អ៖ 
ចាប់ផ្តើមអានផ្ទៀងផ្ទាត់ម្តងទៀតពីដើមរហូតដល់ចប់ថាតើខុសអក្ខរាវិរុទ្ធត្រង់ណាខ្លះនិងអត្ថន័យដែលអ្នកបាន


សរសេរអាចនឹងទទួលយកបានដែររឺទេ? វាពិតជាសំខាន់ណាស់បើអ្នកសរសេរដោយយកចិត្តទុកដាក់ ចូរជៀស


វាងការមានកំហុស
ដោយអចេតនា។

No comments:

Post a Comment