របៀបសរសេរទម្រង់Cover Letter ដោយជោគជ័យ
ការសរសេរ CoverLetter
Cover letterប្រើប្រាស់សម្រាប់ណែនាំប្រវត្តរូបខ្លួនដល់នយោជកនិងគោល
បំណងដែលអ្នកបានចាប់អារម្មណ៏ទៅលើការងារនោះ។ហេតុដូចនេះអ្នកគួរតែចេះ
របៀបសរសេរដែលផ្តោតទៅលើជំនាញ បទពិសោធន៏ និងស្នាដៃពិសេសរបស់ អ្នក
ពីព្រោះវាមានផលប្រយោជន៏អាចជួយអ្នកបង្កើននូវអាទិភាពនិងទំនុកចិត្តលើខ្លួន ឯង។ម្យ៉ាងវិញទៀតចំពោះជំនាញដែលអ្នកបានលម្អិតទៅលើជីវប្រវត្តដែលមិន ទាន់ច្បាស់លាស់
គឺអ្នកអាចបន្ថែមទៅលើcover letterឲ្យកាន់តែប្រសើរឡើង។ Cover Letterដែលល្អ
មិនគួរសរសេរអោយលើសពីមួយទំព័រឡើយអ្នកត្រូវចេះសង្ខបដោយសមល្មមនិងមាន
ន័យច្បាស់លាស់។ ជៀសវាងការសរសេរដោយ លើកសរសើរពីខ្លួនឯងជ្រុលហួសពី
សមត្ថភាពព្រោះវាធ្វើអោយអ្នកបរាជ័យ។ព្យាយាមសរសេរនួវអ្វីដែលនាំអោយអត្ថបទ
របស់អ្នកមានប្រសិទ្ធិភាពនិងជោគជ័យ។
តើអ្នកណាត្រូវការ Cover Letter?
បេក្ខជនភាគច្រើនបានផ្ញើរជីវប្រវត្តិដោយពុំបានភ្ជាប់មកជាមួយCoverLetterទ្បើយថែមទាំង
រៀបរាប់នូវអ្វីដែលមិនចំគំនិតដែលគេចង់បាននិងជាពត័មានសិក្សាផ្ទាល់ខ្លួន។បើអ្នកសរសេរ
cover letterដោយខ្ជះខ្ជាយនិងមិនបានយល់ច្បាស់ពីពត័មានរបស់ក្រុមហ៊ុននេះជាសញ្ញា
មួយដែលបង្ហាញអ្នកមិនបានយកចិត្តទុកដាក់ក្នុងការងារ។ក្នុងការសរសេរអ្នកត្រូវតែយកចិត្ត
ទុកដាក់នូវអ្វីដែលអ្នកបានផ្តល់ពត័មានជូនទៅដល់ក្រុមហ៊ុនរឺតាមបណ្តាអង្គការផ្សេងៗ
ជៀសវាងកុំអោយអ្នកដទៃសរសេរគឺត្រូវតែបំពេញដែលចេញពីគំនិតខ្លួនអ្នក។ជាធម្មតា
នយោជកជ្រើសរើសការងារតែងតែត្រូវការcover letter ជាចាំបាច់ពីព្រោះគេចង់ដឹងពី
ការតាំងចិត្តចង់ធ្វើការរបស់បេក្ខជននីមួយៗ។ប្រសិនបើអ្នក ផ្ញើរជីវប្រវត្តទៅនយោជក
គឺត្រូវតែភ្ជាប់ជាមួយcover letterមួយច្បាប់បន្ថែមទៀតទើបជាការល្អ។
ក្នុងcover letter អ្នកគួរតែ៖
-និយាយពីចំណាប់អារម្មណ៏ទៅលើក្រុមហ៊ុននិងមុខតំណែងដែលអ្នកពេញចិត្ត។
-សង្ខេបដោយខ្លីនិងសំខាន់ទៅលើបទពិសោធន៏និងការសិក្សាដែកអ្នកមាន។
-បញ្ជាក់ពីពត័មានឲ្យបានច្បាស់លាស់សម្រាប់ទំនាក់ទំនង។
-តើធ្វើយ៉ាងណាដើម្បីអោយcover letterរបស់អ្នកមានន័យល្អ?
-ចូរអ្នកសរសេរដោយផ្ជង់គំនិតទៅលើការតាំងចិត្តក្នុងការងារដែលធ្វើឲ្យមាន ប្រសិទ្ធភាព៖
-ហាមមិនឲ្យមានខុសអក្ខរាវិរុទ្ធសូមបីតែមួយពាក្យ
-សរសេរអាស័យដ្ឋាននិងលេខទូរស័ព្ទរបស់ក្រុមហ៊ុនឲ្យច្បាស់លាស់
-ផ្តោតទៅលើការសរសេរដោយចេញពីគំនិតរបស់ខ្លួនអ្នក
-បង្ហាញថាអ្នកបានស្គាល់ពីពត័មានរបស់ក្រុមហ៊ុនបានច្បាស់
-ចូរប្រើប្រាស់ពាក្យ ឃ្លាដែលមានអត្ថន័យទៅកាន់នយោជក
-រាល់អ្វីដែលអ្នកបានសរសេរត្រូវច្បាស់លាស់ទៅលើសមត្ថភាពរបស់ខ្លួន។
No comments:
Post a Comment