រឿងនិទាន គូព្រេងមិនព្រាត់

(គូព្រេងមិនព្រាត់) យប់នេះជាយប់ផ្សំដំណេក ប្រពន្ធសួរប្តីថាធ្លាប់មានសង្សារពីមុនទេ?……

ប្ដី៖ យប់នេះ ជាយប់ផ្សំដំណេករបស់យើង! ម៉េចអូនមិនញញឹមដាក់បងសោះអញ្ចឹង?
ប្រពន្ធ៖ ប្រាប់សិនមក បងធ្លាប់មានសង្សារពីមុន មកទេ?
ប្ដី៖ អត់ដែលមានទេអូន! បងសូមស្បថ!
ប្រពន្ធ៖ ម៉េចនឹងគួរអោយជឿបានទៅ?
ប្ដី៖ សួរតែម៉ាក់បងទៅដឹងហើយ! កាលនៅពីក្មេង បងធ្លាប់រស់នៅ ឯបាត់ដំបង ហើយធ្លាប់គប់ដុំថ្ម អ្នកចំអន់អោយបង ការប្រពន្ធក្មេង ស្រាប់តែភ្លាត់ដៃ ដុំថ្មនោះហោះទៅចំក្បាលក្មេងស្រីម្នាក់ កំពុងរែកពោតលក់ម្នាក់ ចេញឈាមឆុរ។ បងភ័យពេក រត់ផាយគេចេញពីស្រុក រហូតសព្វថ្ងៃ មិនហ៊ានចូលស្រុកវិញទេ ព្រោះខ្លាចគេចាប់បងអោយរៀបការ ជាមួយនារីម្នាក់នោះណាស់។
ប្រពន្ធ៖ បងគេចរហូតមែន?
ប្ដី៖ មែនហើយ! ព្រោះពេលណា អោយតែគិតរឿងការប្រពន្ធម្ដងៗ បងចេះតែស្រមៃឃើញ អ្នកស្រុក មកចោមចាប់បង អោយទៅដោះស្រាយ រឿងក្មេងស្រីម្នាក់នោះ ភ័យលោះព្រលឹងអោយរាល់តែដង។
ប្រពន្ធ៖ រួចចុះពេលមកប្រទះខ្ញុំ សុំរៀបការនេះ តើបងមានគិតដល់រឿងហ្នឹងទេ?
ប្តី៖ យីអើ! សួរបងច្រើនម្ល៉េះ ប្រពន្ធសម្លាញ់? ឈប់និយាយរឿងគេទៅ!! ម៉ោះ! ខិតមកនេះ បងសិតសក់អោយអូនវិញ!
ប្រពន្ធ៖ ចា៎សបង! តែសិតថ្នមៗផងណា៎បង ប្រយ័ត្នចំ...
ប្តី៖ ចំអីទៅអូន?
ប្រពន្ធ៖ ចំថ្នេរក្បាល ដែលអូនត្រូវដុំថ្ម កាលពីក្មេងកំពុងដើររែកពោតលក់នៅបាត់ដំបង ដេរអស់៨ថ្នេរឯណោះ!!
ប្តី៖ ហ្អា៎ស? ថាម៉េច? ... ពុទ្ធោ!!

No comments:

Post a Comment