វិធីសាស្ដ្រដើម្បីក្លាយជាគ្រូបង្រៀនដ៏ល្អ
ក្ដីបំណងរបស់និស្សិតម្នាក់ៗតែងតែមាន ដូចជា
អ្នកខ្លះចង់ធ្វើការងារជាគ្រូពេទ្យ អ្នកជំនួញ វិស្វករ ស្ថាបត្យករ
។ល។
ហើយចុះចំនែកគ្រូបង្រៀនវិញក៏មានអ្នករៀនមួយចំនួនប៉ងប្រាថ្នាចង់
ធ្វើដែរ
ក៏ប៉ុន្ដែគ្រាន់តែការងារជាគ្រូបង្រៀននេះមានការហត់នឿយច្រើនហើយ
ទាមទាឲ្យមានការអត់ធ្មត់ខ្ពស់ផងដែរ។
ដូច្នេះដើម្បីក្លយជាគ្រូបង្រៀនដ៏ល្អមួយរូបតើត្រូវមាន
លក្ខណៈសម្បត្តិអ្វីខ្លះ?
សាស្ត្រាចារ្យ ផ្នែកភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស លោក ខាន់ ចិន្តា អាយុ៣២ឆ្នាំ បានបង្ហើបប្រាប់ពីលក្ខណៈមួយចំនួនដើម្បីរៀបចំខ្លួនឲ្យក្លាយទៅជាសាស្ត្រាចារ្យដ៏ល្អមួយរូប។
លោក បានលើកឡើងថា កត្តាចម្បងបំផុត
គឺនិស្សិតខ្លួនឯងផ្ទាល់ចាំបាច់ត្រូវសិក្សានូវមុខវិជ្ជាពាក់ព័ន្ធ
នឹងមុខវិជ្ជាដែលចង់បង្រៀន។
បើពួកគាត់ចង់ក្លាយជាសាស្ត្រាចារ្យភាសាអង់គ្លេស
ពួកគាត់ត្រូវតែពង្រឹងសមត្ថភាព
និងរៀនមុខវិជ្ជាគោលដែលពាក់ព័ន្ធទៅនឹងភាសាអង់គ្លេសនេះជាចាំបាច់
។
ម្យ៉ាងវិញទៀត វាអាស្រ័យលើសាមីខ្លួនឯងផ្ទាល់
ដែលត្រូវមានទឹកចិត្តស្រឡាញ់
និងចូលចិត្តការបង្រៀនព្រមទាំងមានសមត្ថភាពក្នុងការនិយាយពន្យល់
ណែនាំឲ្យគេយល់ និងយល់ដឹងច្រើនពីបញ្ហាសង្គម។
លោកសាស្ត្រាចារ្យ បានឲ្យដឹងថា សាស្ត្រាចារ្យដ៏ល្អមួយរូប
ចាំបាច់ត្រូវមានជំនាញផ្នែកទំនាក់ទំនង និងសីលធម៌ក្នុងការរស់នៅ
ក៏ដូចជាការបង្រៀនផងដែរ។
លោក បានពន្យល់បន្ថែមថា
ថ្វីដ្បិតតែពួកគាត់មានសមត្ថភាពក្នុងការពន្យល់
និងបង្រៀនក៏ពិតមែន ប៉ុន្តែនៅក្នុងការបង្រៀននេះ
ពួកគាត់ត្រូវមានសីលធម៌ល្អ
តាំងខ្លួនជាគំរូល្អឲ្យនិស្សិតដទៃបានឃើញ
និងមានការប្រាស្រ័យទាក់ទងក្នុងចំណោមសាស្ដ្រាចារ្យ
និងនិស្សិតទាំងអស់ពីព្រោះពួកគាត់អាចប្រឈមមុខនឹងកូនសិស្សរាប់សិប
នាក់ដែលមានពេលខ្លះគ្រូបង្រៀនត្រូវដើរតួជាអ្នកចរចា
និងសម្របសម្រួលបើកូនសិស្សមានទំនាស់ផ្សេងៗ៕ដោយ យារសាត់
No comments:
Post a Comment