យុវវ័យគួរចូលក្លឹប ឬមិនគួរ?
ភ្នំពេញៈ ទន្ទឹមនឹងសម័យកាលសកលភាវូបនីយ៍កម្ម
កម្ពុជាបានទទួលយកនូវការផ្លាស់ប្ដូរជាច្រើន ទាំងបច្ចេកវិទ្យា
ការសិក្សាអប់រំ ក៏ដូចជាការទទួលយកនូវផ្នត់គំនិតរបស់បរទេសជាដើម។
កាលពីប៉ុន្មានទស្សវត្សមុន
កម្ពុជាបានស្ថិតក្នុងស្ថានភាពខ្វះខាតមួយ ដោយសារតែសង្គ្រាម
និងកង្វះខាតធនធានមនុស្ស ដូច្នេះស្ថានភាពសង្គមកម្ពុជានាជំនាន់នោះ
ប្រជាជនហាក់មិនបាននឹកនាអំពីភាពឡូយឆាយប៉ុន្មានឡើយ
ក្រៅអំពីការប្រឹងត្រដររស់ និងបន្ដថែរក្សាមរតកវប្បធម៌ពីដូនតា។
រូបភាពបរទេស
បើក្រឡេកមកមើលស្ថានភាពនាពេលបច្ចុប្បន្ន យើងសង្កេតឃើញថា
ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ
ដោយទន្ទឹមនឹងនោះវប្បធម៌បរទេសក៏បានជ្រៀតចូលក្នុងផ្នត់គំនិត
ប្រជាពលរដ្ឋខ្មែរផងដែរ ជាពិសេសគឺយុវវ័យតែម្ដង។
យុវវ័យសម័យនេះហាក់ដូចជាមានភាពជ្រួលជ្រើមជាងយុវវ័យសម័យមុនខ្លាំង
ណាស់
ដោយពួកគេហ៊ានបង្កើតស្នេហាទាំងវ័យក្មេងរហូតឈានដល់ការរួមភេទ
ជាមួយគ្នា ហើយបន្ថែមទៅទៀតនោះ
ពួកគេបានយកពេលសិក្សារៀនសូត្ររបស់ខ្លួនទៅរាំលេងកម្សាន្ដសប្បាយ
នៅក្លឹប ដោយពួកគេស្លៀកពាក់បែបឡូយឆាយ
ជាពិសេសក្មេងស្រីៗហ៊ានស្លៀកពាក់លេចលើលេចក្រោម
រាំក្រលែងចង្កេះយ៉ាងទំនង។
តាមការសង្កេតចំនួនក្លឹបកម្សាន្ដមានការកើនឡើងគួរឲ្យ
កត់សម្គាល់
ហើយមានក្លឹបមួយចំនួនបានយកផ្សារទំនើបមួយចំនួនធ្វើជាទីតាំងផង
ដែរ ដើម្បីបង្ករជាភាពងាយស្រួលដល់ក្មេងៗចូលរាំកម្សាន្ដ។
ម្យ៉ាងវិញទៀត
ក្លឹបកម្សាន្ដនីមួយៗប្រឹងប្រែងបង្កើននូវភាពទំនើបរបស់ខ្លួនតាម
រយៈការដាក់ភ្លើងពណ៌ឆ្វេចឆ្វាច
និងដាក់សម្លេងបាសឲ្យកាន់តែញ័រញាក់ដល់បេះដូងយុវវ័យភ្លើតភ្លើន
ទាំងនោះថែមទៀតផង។
ការចូលក្លឹបហាក់ជាកំហុសឆ្គងមួយទៅហើយ
ប៉ុន្ដែការស្លៀកពាក់របស់យុវវ័យគឺកាន់តែពិបាកនឹងថ្លែង
ព្រោះដើម្បីមានភាពទាក់ទាញដល់បណ្ដាយុវវ័យដ៏ទៃទៀត
ពួកគេបានស្លៀកពាក់បែបឡូយឆាយ
ជាពិសេសក្មេងស្រីៗដល់ថ្នាក់ស្លៀកសម្លៀកបំពាក់ដែលមិនសមរម្យ
លេចលើលេចក្រោម
មានអ្នកខ្លះហ៊ានដល់បញ្ចេញគល់សុដន់ទាំងដុលដោយមិនមានភាពខ្មាស
អៀនទាល់តែសោះ។
រូបភាពបរទេស
ទង្វើទាំងនេះគឺជាមោទនភាពផ្ទាល់របស់បុគ្គល
ប៉ុន្ដែសង្គមទាំងមូលហាក់មិនទាន់អាចទទួលយកបាននូវឡើយ
ដោយសារតែប្រជាពលរដ្ឋខ្មែរភាគច្រើននៅប្រកាន់យកប្រពៃណីដ៏ល្អផូរផង់
បន្ដពីដូនតា
ហើយប្រការនេះផងដែរបានធ្វើឲ្យខូចខាតដល់កិត្តិយសក្រុមគ្រួសារផង
ដែរ
ត្បិតមានចាស់ៗមិនតិចទេដែលរិះគន់ដល់សកម្មភាពដ៏គឃ្លើនរបស់យុវវ័យ
ទាំងនោះ ជាពិសេសគឺក្មេងស្រីៗតែម្ដង។
ថ្វីត្បិតតែក្លឹបជាកន្លែងកម្សាន្ដសប្បាយរីករាយក្ដី
ក៏វាមិនបានផ្ដល់ផលល្អសម្រាប់យុវវ័យប៉ុន្មានឡើយ
ដោយសារតែវាបានធ្វើឲ្យប៉ះពាល់ដល់កិតិ្ដយសក្រុមគ្រួសារទាំង
ប្រយោល និងមិនប្រយោល ព្រោះសកម្មភាពក្នុងក្លឹប អាកប្បកិរិយា
និងការស្លៀកពាក់របស់យុវវ័យមួយចំនួនគឺប្រៀបដូចជាក្មេងទំនើងយ៉ាង
ដូច្នោះដែរ។ វិរៈ
No comments:
Post a Comment