រមៀត គ្រឿងផ្សំដ៏មានមហិទ្ធិរិទ្ធការពារជំងឺមហារីក
រមៀត
ឬមើមរមៀត
មិនត្រឹមតែត្រូវអាចយកមកប្រើប្រាស់សម្រាប់បុកផ្សំធ្វើជាគ្រឿង
សម្លប្រហើរ ការី ឬដើម្បីយកពណ៌ឱ្យម្ហូបក្នុងចានស្រស់ស្អាត
តែក៏ជាគ្រឿងផ្សំមួយប្រើក្នុងឱសថបូរាណសម្រាប់ព្យាបាលជំងឺ
ផ្សេងៗដែរ ! ពេលនេះគេស្គាល់
និងកាន់តែយល់ច្បាស់គុណប្រយោជន៍ដ៏សន្ធឹកសន្ធាប់របស់រមៀត
កាន់ច្បាស់ ! អ្នកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្របានរកឃើញ
និងទទួលស្គាល់ថា រមៀត មានគុណប្រយោជន៍រាប់មិនអស់
សំរាប់ការពារសុខភាព និងប្រយុទ្ធប្រឆាំងនឹងជំងឺជាច្រើន
រាប់ទាំងជំងឺមហារីកដ៏កាចសាហាវផង។
ដោយមិននិយាយរៀបរាប់អំពីការប្រើប្រាស់មើមរមៀត ស្លឹករមៀត
ក្នុងការផ្សំធ្វើម្ហូប ដើម្បីបំបាត់ក្លិន ដើម្បីបានពណ៌
ក្នុងអាហាររបស់បណ្តាជនរាប់លាននាក់នៅអាស៊ី មើមរមៀត
ត្រូវបានក្រុមគ្រូពេទ្យថ្នាំបូរាណឥណ្ឌា ចិន ចាម ខ្មែរ
ស្គាល់និងយកមកប្រើធ្វើជាឱសថ
តាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះ។ បើនៅប្រទេសឥណ្ឌាវិញ មើមរមៀម
ម្សៅរមៀតត្រូវបានយកមកប្រើប្រាស់ស្ទើរក្នុងគ្រប់មុខម្ហូប ៖
បើជាសម្លការីផង គ្មានរមៀត គឺមិនហៅថាការីឡើយ …
មានរសជាតិពិសេស អ្នកចេះអ្នកចូលចិត្តញ៉ាំថាឆ្ងាញ់
អ្នកមិនចូលចិត្ត ប៉ះមិនបាន ដាក់ច្រើនពេកក្នុងម្ហូបក៏មិនឆ្ងាញ់
ដាក់តិចជ្រុលមិនសូវបានប្រយោជន៍ មិនបានក្លិនគ្មានបានពណ៌
រមៀតមានគុណប្រយោជន៍ខ្លាំងចំពោះសុខភាព
ក៏ព្រោះតែរមៀតមានផ្ទុកសារធាតុសកម្ម Curcumine។ សារធាតុ Curcumine
ដែលមានតួនាទីនិងសកម្មភាពប្រកបដោយអត្ថប្រយោជន៍ដូចខាងក្រោមនេះ ៖
រមៀតមានសកម្មភាពជួយថើមក្នុងការបញ្ចេញជាតិពុល។ សារធាតុ
Curcumine
ជួយសម្រួលដល់ការបញ្ចេញវត្ថុរាវសំរាប់ចិញ្ចឹមសរីរាង្គកាយផង
ការបញ្ចេញទឹកប្រម៉ាត់ផង។ ក្រពះនឿយហត់ ពិបាករំលាយចំណីអាហារ
ជាពិសេសខ្លាញ់ ? ចូរគិតដល់រមៀត ព្រោះថា សារធាតុ Curcumine
ត្រូវបានគេចាត់ទុកជាភ្នាក់ងារការពារប្រព័ន្ធរំលាយអាហារ
យ៉ាងពេញលេញ។ គ្រូពេទ្យឯកទេសចំណីអាហារបានណែនាំឱ្យប្រើរមៀត
ជាគ្រឿងផ្សំនៅក្នុងម្ហូបអាហារណាដែលមានខ្លាញ់ច្រើន សាច់ខ្លាញ់
ឬខ្ទិះដូង ។ល។ ឬ ត្រូវជ្រើសរើសម្អូបមានដាក់រមៀត
ក្រោយពីបានបរិភោគអាហារបុណ្យច្រើនពីល្ងាច។
ធ្វើដូច្នេះលោកអ្នកនាងនឹងអាចបញ្ចៀសគ្រោះមានជំងឺចាក់ច្រាល
(ក្ររលាយអាហារ)បាន។ វត្តមានរបស់រមៀត ជាគ្រឿងផ្សំរបស់សម្លការី
ទំនងមិនមែនជាការចៃដន្យទេ ! ការប្រើរមៀត២៥% នៅក្នុងគ្រឿងការី
គឺពិតជាដើម្បីទប់ឥទ្ធិពលរបស់ខ្លាញ់ ខ្ទិះ និងម្ទេស
ដែលបីមុខនេះសោះបូកបញ្ជូលគ្នាអាចនឹងធ្វើក្រពះទ្រាំមិនបាន។
រមៀតជាអង់ទីអ៊ីតដង់ដ៏ប្រពៃ ! ជាឬសជាមើម
រមៀតមានសមត្ថភាពទៅកម្ចាត់ពពួកកោសិកាសេរី ដែលនៅដាច់ឯកាពីគេអាច
និងដែលអាចភ្ជាប់ទៅជាមួយកោសិកាដទៃទៀតដោយអានាថា
តែអាចបង្កគ្រោះថ្នាក់ដល់សុខភាពទៅថ្ងៃក្រោយ។
និយាយបែបផ្សេងស្រួលយល់ ៖ ជាមួយនឹងការបរិភោគរមៀត សារធាតុ
Curcumine
នឹងទៅបញ្ចេញសកម្មភាពជាអ្នកការពារព័ទ្ធកោសិកាមិនឱ្យច្រេះស៊ី
មិនឱ្យកោសិកាឆាប់ចាស់មុនអាយុ។
ហេតុដូច្នេះហើយបានជាចាស់បូរាណខ្មែរ ឱ្យលាបរមៀត
ដើម្បីរក្សាស្បែកនៅក្មេងខ្ចីល្អ។
បើនិយាយដល់សមត្ថភាពអង់ទីអុកស៊ីតដង់នេះ
គេត្រូវនឹងឃើញភ្លាមដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
ពេលនេះគ្រប់គ្នាបានទទួលស្គាល់អំពីប្រសិទ្ធិភាពរបស់រមៀតប្រឆាំង
ទប់ទល់នឹងជំងឺមហារីក។
សមត្ថភាពនេះនឹងឡើងដល់កំរិតកាន់ខ្ពស់ប្រសិនបើគេប្រើប្រាស់រមៀត
បូកផ្សំជាមួយនឹងប្រេងOlive ជាមួយនឹងម្រេចខ្មៅ ឬជាមួយនឹងខ្ញី
-ផ្លែម្នាស់។
ការសិក្សាជាច្រើនកំពុងតែផ្តោតលើសមត្ថភាពរមៀតជាថ្នាំ
ការពារប្រឆាំងជំងឺមហារីក។ រមៀតទំនងជាអាចមានឥទ្ធិពលបីដំណាក់កាល ៖
ទីមួយ គឺកាត់បន្ថយសកម្មភាពបំផ្លែងខ្លួនរបស់សារធាតុខ្លះ
កាត់បន្ថយការឆាប់ស្លាប់របស់កោសិកាដែលចាស់ៗមុនអាយុ
ដោយឥទ្ធិពលខាងក្រៅ និងចុងក្រោយ
រមៀតទំនងជាមានសកម្មភាពទៅទប់ស្កាត់សរសៃឈាមតូចៗមិនឱ្យមានកំណក
ដុំពកបាន។ នៅប្រទេសចិន អាជ្ញាធរសុខាភិបាល
បានចេញអនុសាសន៍ជាផ្លូវការឱ្យបុគ្គលមានហានិភ័យកើតជំងឺមហារីកបំពង់
អាហារ ប្រើមើមរមៀតជាប្រចាំ។ សមត្ថភាពការពាររបស់រមៀត
កំពុងសំឡឹងដល់មហារីកមាត់ធ្មេញបំពង់ក និងពោះវៀន។
នៅប្រទេសឥណ្ឌាគុណប្រយោជន៍របស់រមៀតប្រឆាំងនឹងជំងឺមហារីក
ត្រូវបានទទួលស្គាល់ជាទូទៅ !
ហើយបើយោងតាមទិន្ន័យនៃការសិក្សាអំពីរោគរាតត្បាត
គេសង្កេតឃើញថាប្រេវ៉ាឡង់នៃជំងឺមហារីកជាច្រើន ដូចជាមហារីក ពោះវៀន
សុដន់ ពងស្វាស និងសួត នៅតាមបណ្តាប្រទេសអាស៊ី ដែលបរិភោគរមៀតច្រើន
មានកំរិតទាបជាង បណ្តាប្រទេសនៅបស្ចឹមលោក ដែលមិនស្គាល់រមៀតនេះ។
ដូច្នេះដំបូន្មានរបស់ចាស់បូរាណខ្មែរ
ឱ្យប្រើរមៀតដើម្បីរក្សាស្បែក សាច់ស្អាត ពិតជាមិនខុស
ឬមិនមែនជាគំនិតស្រមើស្រមៃ ជឿតៗគ្នាឥតប្រយោជន៍ឡើយ។
ព្រោះបើវិភាគតាមបែបវេជ្ជសាស្ត្រ វិទ្យាសាស្ត្រ
រមៀតមានផ្ទុកសារធាតុអង់ទីអ៊ុកស៊ីដង់ ជួយកោសិកាមិនឱ្យឆាប់ចាស់
គឺពិតណាស់ដែលថាលាបរមៀតដើម្បីជួយស្បែក ឱ្យបាត់ស្នាមសម្លាក
ឱ្យនៅក្មេងខ្ចី។
លទ្ធផលបានបង្ហាញដោយជាក់ស្តែងចំពោះអ្នកដែលមានជំនឿលើឱកាសបូរាណ
និងអ្នកចូលចិត្តប្រើប្រាស់ថ្នាំធម្មជាតិ។
ទាំងថោក ទាំងស្រួលដាំដុះ រមៀតមានគុណប្រយោជន៍រាប់មិនអស់។
អ្នកវិទ្យាសាស្ត្របានរកឃើញបន្ថែមទៀត
ថារមៀតនេះមានសកម្មភាពប្រឆាំងនឹងការរលាក។
រលាកដែលមានកើតមានជាពិសេសនៅតាម សន្លាក់ដៃសន្លាក់ជើង
និងឆ្អឹងឆ្អែង។ លើសពីនេះទៅទៀត ការបរិភោគជាប្រចាំម្សៅ រមៀត
អាចជួយសម្រួលចរន្តឈាម និងបេះដូង
ការពារប្រឆាំងទប់នឹងជំងឺស្ទះសរសៃឈាមបេះដូង
ព្រោះរមៀតមានសមត្ថភាពទៅទប់
ទៅឃាត់មិនខ្លាញ់អាចកកនៅលើផ្ទៃនៃសរសៃឈាមក្រហមបាន។
យើងបាននិយាយច្រើនអំពីគុណប្រយោជន៍នៃរមៀត
ប៉ុន្តែសួរថាតើត្រូវបរិភោគយ៉ាងដូចម្តេច ? និងក្នុងបរិមាណប៉ុណ្ណា
?! នៅប្រទេសឥណ្ឌា គេបរិភោគឬស ឬមើមរមៀតក្រៀម ពី២ ទៅ៤
ក្រាមក្នុងមួយថ្ងៃ។ ឬស-មើមនេះទៅ ទៅចម្រាញ់
នោះគេនឹងទាញបានសារធាតុ Curcumine ដ៏មានប្រយោជន៍ប្រមាណពី ១ ទៅ៥%
យ៉ាងច្រើនបំផុត។ ដើម្បីបានប្រយោជន៍ពីរមៀតទៅការពារសុខភាព
គេត្រូវទទួលទានសារធាតុ Curcumine ពី ២០០ ទៅ
៤០០មីល្លីក្រាមក្នុងមួយថ្ងៃ។ សូមកុំច្រលំសារធាតុCurcumine
ទៅនឹងម្សៅ-រមៀត។ គុណភាពរមៀតមិនដូចគ្នាទេ ! ជាទូទៅ ក្នុងមើមរមៀតពី
២០ ទៅ១០០មីល្លីក្រាម អាចផ្តល់សារធាតុ Curcumine
បានមួយមីល្លីក្រាម។
No comments:
Post a Comment