ជំនាញគ្រប់គ្រង
មុខជំនាញគ្រប់គ្រង
ជាមុខជំនាញមួយបង្រៀនអំពីរបៀបគ្រប់គ្រងដឹកនាំអាជីវកម្ម
អំពីមូលដ្ឋានគ្រឹះនានារបស់អាជីវកម្ម រួមមានដូចជា គណនេយ្យ
ការគ្រប់គ្រងធនធានមនុស្ស និងការរកទីផ្សារជាដើម។ មុខជំនាញគ្រប់គ្រង
ជាមុខជំនាញដ៏ទូលាយមួយ
សិក្សាលើច្រើនផ្នែកនៃការងារគ្រប់គ្រងអាជីវកម្ម រួមមានដូចជា៖
ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុ
និងការគ្រប់គ្រងទីផ្សារ។ និស្សិត
នឹងបានរៀនអំពីជំនាញបច្ចេកទេសជាមូលដ្ឋានលើការជ្រើសរើសបុគ្គលិក
ការបណ្តុះបណ្តាល ការលើកទឹកចិត្ត
ការចុះបញ្ជីប្រតិបត្តិការគណនេយ្យ ការវិភាគថ្លៃដើមទំនិញ
ការធ្វើផែនហិរញ្ញវត្ថុ ការវិភាគចំណូលចំណាយក្រុមហ៊ុន
ការវិភាគលើប្រសិទ្ធភាពផ្សព្វផ្សាយផលិតផល
និងការរៀបចំយុទ្ធសាស្ត្រទីផ្សារជាដើម។
ក្រោយពីបញ្ចប់ការសិក្សាបូកផ្សំនិងភាពឆ្លាតវៃ រួមនិងបទពិសោធន៍ និស្សិតអាចនឹងមានសមត្ថភាពធ្វើការងារជា៖
ជំនួយការគ្រប់គ្រងធនធានមនុស្ស
មន្ត្រីបណ្តុះបណ្តាលនិងអភិវឌ្ឍន៍
អ្នកអភិវឌ្ឍន៍អាជីវកម្ម
មន្រ្តីឥណទាន
ភ្នាក់ងារអចលនទ្រព្យ
គ្រូបង្រៀនមហាវិទ្យាល័យ
ភ្នាក់ងារលក់
អ្នកសម្ភាសន៍បុគ្គលិក
អ្នកវិភាគហិរញ្ញវត្ថុ
អ្នកគ្រប់គ្រងធនធានមនុស្ស
អ្នកគ្រប់គ្រងគម្រោង
អ្នកគ្រប់គ្រងម៉ាឃេធីង
អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និង
ការងារសមស្របមួយចំនួនទៀត នៅគ្រឹះស្ថានធានាគារ ហិរញ្ញវត្ថុ អប់រំ ក្រុមហ៊ុនឯកជននិងអង្គការមិនមែនរដ្ឋាភិបាល។
No comments:
Post a Comment