ប័ណ្ណភាគហ៊ុន:​ ការ​គ្រប់គ្រង​កញ្ចប់​វិនិយោគ​មូល​ប​ត្រ​ ភាគ ១

ការ​គ្រប់គ្រង​កញ្ចប់​វិនិយោគ​មូល​ប​ត្រ​គឺជា​សិល្បៈ​ និង​វិទ្យាសាស្ត្រ​នៃ​ការ​សម្រេចចិត្ត​អំពី​បន្សំ​ និង​គោលនយោបាយ​វិនិយោគ​ ដោយ​ផ្គូរ​ផ្គង​ការ​វិនិយោគ​ច្រើន​ប្រភេទ​ទៅ​តាម​គោលបំណង​វិនិយោគ​និង​ថ្លឹង ​ថ្លៃ​ង​អំពី​ហានិភ័យ​និង​លទ្ធផល​របស់​វា​។​ ការ​គ្រប់គ្រង​ការ​គ្រប់គ្រង​កញ្ចប់​វិនិយោគ​មូល​ប​ត្រ​គឺ​សិក្សា​អំពី​ ចំណុចខ្លាំង​ ចំណុចខ្សោយ​ ឱកាស​និង​ការ​គំរាមកំហែង​នៅ​ក្នុង​ការ​ជ្រើសរើស​ភាគហ៊ុន​ធៀប​ទៅ​នឹង​បំណុល​ វិនិយោគ​ក្នុងស្រុក​ធៀប​នឹង​ក្រៅ​ស្រុក​ កំណើន​វិនិយោគ​ធៀប​នឹង​សុវត្ថិភាព​វិនិយោគ​ និង​ការ​ជ្រើសរើស​ផ្សេង​ទៀត​ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ឲ្យ​អតិបរមា​នៃ​អត្រា​ប្រាក់​ចំណេញ​ត្រឡប់​មក​ វិញ​។​

​អ្នក​អាច​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដែល​បាន​ពិភាក្សា​កន្លង​មក​ណាមួយ​ដែល ​អ្នក​ចូល​ចិត្ត​ និង​គិត​ថា​ ដំណើ​ការ​បាន​ល្អ​សម្រាប់​អ្នក​ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​គ្រប់គ្រង​កញ្ចប់​វិនិយោគ​ភាគហ៊ុន​របស់​អ្នក​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ប្រកប​អាជីព​ជា​អ្នកគ្រប់គ្រង​កញ្ចប់​វិនិយោគ​ ភាគហ៊ុន​។​ ផ្នែក​បន្ទាប់​នេះ​ នឹង​លើក​ឡើង​ត្រួសៗ​អំពី​របៀប​នៃ​ការ​គ្រប់គ្រង​កញ្ចប់​វិនិយោគ​ភាគហ៊ុន​ឲ្យ ​បាន​ជោគជ័យ​។​

​ការ​គ្រប់គ្រង​កញ្ចប់​វិនិយោគ​ភាគហ៊ុន​ឲ្យ​មាន​ប្រសិទ្ធភាព​ ជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​កំណត់​នូវ​ភាព​ជោគជ័យ​នៃ​ការ​វិនិយោគ​ក្នុង ​ទីផ្សារ​ភាគហ៊ុន​។​ វិនិយោគិន​ជា​ច្រើន​ ដែល​តែងតែ​លើក​ឡើង​អំពី​ការ​វិនិយោគ​លើ​ភាគហ៊ុន​ច្រើន​ប្រភេទ​ក្នុង​កញ្ចប់​ វិនិយោគ​តែ​មួយ​ គឺ​ដើម្បី​បង្ការ​នូវ​ហានិភ័យ​ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ ត្រូវ​បាន​វិនិយោគិន​ល្បីល្បាញ​មួយ​ចំនួន​គិត​ថា​ ជា​វិធី​មួយ​មិនសូវ​បាន​ផល​ទេ​ ដូចដែល​លោក​ Warrant​ Buffett​ លោក​បាន​លើក​ឡើង​ថា​ “​ វិនិយោគ​លើ​ភាគហ៊ុន​ច្រើន​ប្រភេទ​ គឺជា​ការ​ទប់ស្កាត់​ប្រឆាំង​នឹង​ភាព​ល្ងង់ខ្លៅ​ ”​។​ វិនិយោគិន​ទិញ​ភាគហ៊ុន​ច្រើន​ប្រភេទ​សង្ឃឹមថា​ នឹង​អាច​កាត់​បន្ថយ​នូវ​ហានិភ័យ​ ប៉ុន្តែ​ វិនិយោគិន​ក៏​កាត់​បន្ថយ​នូវ​ប្រាក់​ចំណេញ​ផង​ដែរ​។​ ដូចនេះ​ វិនិយោគិន​ក៏​ត្រូវ​សួរ​ខ្លួនឯង​ថា​ តើ​គោលដៅ​ចម្បង​នៃ​ការ​វិនិយោគ​ គឺ​បង្កើន​ឬ​ក៏​បន្ថយ​នូវ​ប្រាក់​ចំណេញ​?

​លោក​ William​ J​ O’Neil​ បាន​លើក​ឡើង​ថា​ “​វិនិយោគិន​ រក្សា​ទុក​ភាគហ៊ុន​ប្រភេទ​ផ្សេងៗ​គ្នា​កាន់តែ​ច្រើន​ វិនិយោគិន​កាន់តែ​មិន​បាន​យល់​ដឹង​ឲ្យ​បាន​ស៊ីជម្រៅ​អំពី​ភាគហ៊ុន​ណាមួយ​ឡើយ ​។​ លទ្ធផល​ដ៏​ល្អ​បំផុត​ ជា​ទូទៅ​សម្រេច​បាន​តាម​រយៈ​ការ​ផ្តោត​តែ​លើ​ភាគហ៊ុន​ណា​ដែល​យើង​យល់​ដឹង​ ច្បាស់​ ប្រៀប​ដូច​ជា​ដាក់​ស៊ុត​ជា​ច្រើន​របស់​អ្នក​ក្នុង​កញ្ច្រែង​ពីរ​ ឬ​បី​ដែល​អ្នកដឹង​ច្បាស់លាស់​ ហើយ​ឃ្លាំមើល​យ៉ាង​ប្រុង​ប្រយ័ត្ន​ ”​។​ នេះ​មាន​ន័យ​ថា​ ការ​ចាត់ចែង​និង​គ្រប់គ្រង​កញ្ចប់​វិនិយោគ​ភាគហ៊ុន​ឲ្យ​មាន​ប្រសិទ្ធភាព​ គឺ​មិនមែន​រក្សា​ទុក​ភាគហ៊ុន​ច្រើន​ប្រភេទ​ខុសៗ​គ្នា​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នោះ​ទេ​ ប៉ុន្តែ​ គឺ​ត្រូវ​ផ្តោត​តែ​ទៅ​លើ​បណ្តា​ភាគហ៊ុន​ណា​ដែល​បង្ហាញ​លទ្ធផល​ល្អ​បំផុត​ និង​បញ្ឈប់​ការ​ខាតបង់​ ដោយ​លក់​វា​ចេញ​យ៉ាង​លឿន​ នៅ​ពេល​វា​ឈាន​ចូល​ដល់​ចំណុច​ជាក់លាក់​មួយ​ដែល​ត្រូវ​លក់​ចេញ​ ។​

​មាន​ទ្រឹស្តី​មួយ​ចំនួន​អំពី​ការ​គ្រប់គ្រង​កញ្ចប់​វិនិយោគ​ភាគហ៊ុន​ ដោយ​អាស្រ័យ​ទៅ​តាម​ប្រភេទ​វិនិយោគិន​ដែល​បាន​លើក​ឡើង​កន្លង​មក​ (​វិនិយោគ​លើ​តម្លៃ​ វិនិយោគ​លើ​ចំណូល​ វិនិយោគ​លើ​កំណើន​ជាដើម​)​។​ នៅ​ទី​នេះ​ យើង​សូម​លើកយក​ការ​អនុវត្ត​ដ៏​ល្អ​បំផុត​មួយ​នៃ​ការ​គ្រប់គ្រង​កញ្ចប់​ វិនិយោគ​ភាគហ៊ុន​ដែល​រួម​មាន​៖

•​ ​ត្រូវ​បែងចែក​សាច់ប្រាក់​ឲ្យ​បាន​ត្រឹមត្រូវ​

•​ ​សាច់ប្រាក់​ប៉ុន្មាន​និង​ពេល​ណា​ត្រូវ​វិនិយោគ​

•​ ​ធ្វើខ្លួន​ឲ្យ​អ្នក​ក្លាយជា​អ្នក​ជ្រើសរើស​មូល​ប​ត្រ​យ៉ាង​ម៉ឺងម៉ាត់​ និង​វិនិយោគ​សាច់ប្រាក់​របស់​អ្នក​ទៅ​ក្នុង​មូល​ប​ត្រ​នោះ​

•​ ​លក់​ភាគហ៊ុន​ចេញ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​ និង​បញ្ឈប់​ការ​ខាតបង់​ភ្លាម​មុន​ពេល​ខាត​ច្រើន​។​

PortMgt