ការសរសេរជីវប្រវត្ត៥ចំណុចសម្រាប់សិស្សមហាវិទ្យាល័យ
1. ការចាប់ផ្តើមសរសេរទៅលើគុណសម្បត្តិសិក្សា៖
តាមការដកស្រង់ពីអ្នកជំនាញខាងសរសេរជិវប្រវត្តបានបញ្ជាក់ឲ្យដឹងថាការសរសេរបញ្ជូលពីសញ្ញាប័ត្រ
ផ្សេងៗអាចផ្តល់ប្រសិទ្ធភាពជោគជ័យក្នុងឧិកាសស្វែងរកការងារ។ជាធម្មតានយោជកតែងតែផ្តោតទៅ
លើគុណភាពជាចំបងដោយមើទៅលើការសរសេរប្រវត្តរូបសង្ខេបរបស់បេក្ខជន។
2. រៀបរាប់ពីកំរិតវប្បធម៏” Education “៖
ជាទូទៅការសរសេររៀបរាប់ពីបទពិសោធន៏ផ្នែកអប់រំគឺជាការចាំបាច់ត្រង់ ចំណុចនេះត្រូវតែសរសេរដោយ
លម្អិតពីមុខជំនាញ ឈ្មោះសាលា រឺបទ ពិសោធន៏សិក្សាផ្សេងៗដែលអ្នកធ្លាប់សិក្សាកន្លងមក។
3. ពណ៏នាពីបទពិសោធន៏ការងារ៖
ចូរជៀសវាងសេរសេរពីការងារណាដែលមិនទាក់ទងទៅនឹងជំនាញរបស់អ្នក ។ ជាធម្មតានយោជកតែង
តែត្រូវការបុគ្គលិកដែលមានសមត្ថភាព ធ្វើការទៅតាមជំនាញដែលគេបានតម្រូវអោយ។មួយវិញទៀត
អ្នកគូរតែសរសេររៀបរាប់ពីចំណេះដឹងផ្សេងៗដែលទាក់ទងទៅនឹងការងារដែលអ្នក បានស្នើរសុំ។
4. ការប្តេជ្ញាចិត្តរបស់អ្នកដែលពេញចិត្តនឹងទទួលការងារ៖
ផ្អែកទៅលើគោលបំណងរបស់នយោជកគ្រប់រូបតែងតែចង់បានបុគ្គលិក ចូលមកធ្វើការដោយភាពតស៊ូ
ព្យាយាមនិងពេញចិត្តការងារដែលអ្នកចង់ធ្វើ នេះគឺជាចំនុចសំខាន់ប្រសិនបើអ្នកចេះសរសេររៀបរាប់ក្នុង
ប្រវត្តរូបការងារ អោយបានល្អនិងភាពស្មោះត្រង់នូវរាល់អ្វីដែលអ្នកបានឆ្លងកាត់។
5. កែសម្រូលជីវប្រវត្តឲ្យមានលក្ខណះត្រឹមត្រូវ៖
ជាទូទៅការសរសេរជីវប្រវត្តត្រឹមតែមួយសន្លឹកគឺគ្រប់គ្រាន់ដោយសង្ខេប តែមានអត្ថន័យគ្រប់គ្រាន់រាល់អ្វី
ដែលចាំបាច់សម្រាប់ប្រវត្តរូបសង្ខេបរបស់ អ្នក។ ត្រួតពិនិត្យទៅលើអក្ខាវិរុទ្ធ ទំហំអក្ស និងអត្ថន័យ។
ប្រសិនបើអ្នកមាន កំហុសដោយធ្វេសប្រហែសនោះ គឺអាចត្រូវបានគេវាយតម្លៃថាអ្នកមិនបានយកចិត្ត
ទុកការងារ និងអាចធ្វើឲ្យអ្នកមិនអាចទទួលបានឧិកាសការងារ។
No comments:
Post a Comment