អ្នកនិយមបង្ហាញរូបភាពសិចស៊ីលើហ្វេសប៊ុកប្រយ័ត្នគេលួច យកមកបង្ហោះមិនដឹងខ្លួន
ភ្នំពេញៈ អ្នកនិយមបង្ហាញ រូបភាពសិចស៊ី
លើបណ្តាញសង្គមហ្វេសប៊ុក បច្ចុប្បន្ននេះ ផេកហ្វេសប៊ុក (Page Facebook)
ដែលមានអ្នក Like ចំនួនជាង៩ពាន់នាក់ បានលួចយករូបថតក្មេងស្រីសិស្សសាលា
និងតារាចម្រៀងស្រីវ័យក្មេងស្រស់ៗស្អាត មកបង្ហោះលើ Page Facebook របស់ខ្លួន
និងថែមទាំងប្រកាសលក់ខ្លួនទៀតផង ទាំង សាមីរូបថតមិនដឹងខ្លួនកដោយ ។
កាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០១៣ Page Facebook មួយនេះ ត្រូវបានគេស្គាល់
ឈ្មោះថា Sell Body ហើយនៅក្នុង Page នេះ គេមើលឃើញថា មានសុទ្ធតែរូប
ក្មេងស្រីវ័យក្មេងស្រស់ៗស្អាត ដែលមានឯកសណ្ឋានជាសិស្សសាលា ។ មិនតែប៉ុណ្ណោះ
គេក៏បានឃើញរូបរបស់តារាចម្រៀងស្រី វ័យក្មេងរបស់ខ្មែរនៅក្នុង Page
មួយនេះផងដែរ ។ ចំពោះការបញ្ចេញមតិលើរូបសិចស៊ីស្រើបស្រាលទាំងនោះ
សុទ្ធតែប្រើពាក្យអាសអាភាស គ្រប់សន្លឹក និងមានការចែកចាយបន្តថែមទៀត ។
ទោះជាយ៉ាងណានោះត្រូវគេដឹងថា Page Facebook ដែលមានឈ្មោះ Sell Body នេះ
ចេះតែលួចយករូបភាពសិចស៊ីដែលបានបង្ហោះរបស់គេមកដាក់ ។ តែបើសិនជា Page
នេះនៅតែបន្តយករូបរបស់គេមកដាក់ ហើយប្រព្រឹត្តិបែបនេះទៀត គឺពិតណាស់អ្នក
ដែលប្រើប្រាស់ Page មួយនេះ និងអាចប្រឈមចំពោះមុខច្បាប់ ប្រសិនបើជាម្ចាស់រូប
បានឃើញហើយដាក់ពាក្យប្តឹងនោះ ។
ដូច្នេះអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក
ក៏ដូចជាម្ចាស់រូប ដែល Page Sell Body នេះយករូបទៅប្រព្រឹត្តបែបនេះ
បានប្រទះឃើញហើយនោះ សូមមេត្តាចាត់ការរកដំណោះស្រាយណាមួយឲ្យបានឆាប់ ។
ដើម្បីកុំឲ្យជនឱកាសនិយម បង្ខូចកេរ្តិ៍ឈ្មោះអ្នកស្លូតត្រង់បន្តទៅទៀត ។
ព្រោះនេះជាអំពើមួយដែលខុសនឹងច្បាប់ យ៉ាងធ្ងន់ធ្ងរ
ដោយសារតែការប្រព្រឹត្តិអំពើរបែបនេះអាចខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសក្រុម
គ្រួសាររបស់ម្ចាស់រូបផងដែរ ។ដោយ វិរៈ
No comments:
Post a Comment