ប័ណ្ណភាគហ៊ុន: ការគ្រប់គ្រងកញ្ចប់វិនិយោគមូលបត្រ ភាគ ៣ បញ្ចប់
មានទ្រឹស្តីមួយចំនួនអំពីការគ្រប់គ្រងកញ្ចប់វិនិយោគភាគហ៊ុន
ដោយអាស្រ័យទៅតាមប្រភេទវិនិយោគិនដែលបានលើកឡើងកន្លងមក
(វិនិយោគលើតម្លៃ វិនិយោគលើចំណូល វិនិយោគលើកំណើនជាដើម)។
នៅទីនេះ
យើងសូមលើកយកការអនុវត្តដ៏ល្អបំផុតមួយនៃការគ្រប់គ្រងកញ្ចប់
វិនិយោគភាគហ៊ុនដែលរួមមាន៖
• ត្រូវបែងចែកសាច់ប្រាក់ឲ្យបានត្រឹមត្រូវ
• សាច់ប្រាក់ប៉ុន្មាននិងពេលណាត្រូវវិនិយោគ
• ធ្វើខ្លួនឲ្យអ្នកក្លាយជាអ្នកជ្រើសរើសមូលបត្រយ៉ាងម៉ឺងម៉ាត់ និងវិនិយោគសាច់ប្រាក់របស់អ្នកទៅក្នុងមូលបត្រនោះ
• លក់ភាគហ៊ុនចេញដើម្បីទទួលបានប្រាក់ចំណេញ និងបញ្ឈប់ការខាតបង់ភ្លាមមុនពេលខាតច្រើន។
ជ្រើសរើសភាគហ៊ុនដែលមានលទ្ធផលល្អបំផុត ហើយយកចិត្តទុកដាក់លើវា
ការវិនិយោគក្នុងទីផ្សារភាគហ៊ុន
តម្រូវឲ្យមានបណ្តាក្បួនច្បាប់និងវិន័យ។ ដូច្នេះ
អ្នកវិនិយោគត្រូវតែគោរពតាមក្បួនច្បាប់និងវិន័យទាំងនោះ
ទៅតាមបុគ្គលិកលក្ខណៈរបស់អ្នកសម្រាប់ជោគជ័យរយៈពេលវែង។
ចូរឲ្យទីផ្សារបង្ហាញអ្នកអំពីភាគហ៊ុនមួយណាដែលជាភាគហ៊ុនមាន
សក្តានុពលខ្ពស់ជាងគេ (មិនមែនជាគំនិតយោបល់ផ្ទាល់ខ្លួនរបស់អ្នក
ឬអ្នកដទៃទេ
គឺថាអ្នកគប្បីឃ្លាំមើលរកភាគហ៊ុនមានសក្តានុពលខ្ពស់ជាងគេក្នុង
កញ្ចប់វិនិយោគភាគហ៊ុនរបស់អ្នក
និងអ្នកពិចារណាលក់នូវភាគហ៊ុនដែលអន់ចេញ
ដើម្បីប្រមូលផ្តុំការវិនិយោគលើបណ្តាភាគហ៊ុនមានសក្តានុពលខ្ពស់ដែល
នឹងពង្រីកនូវប្រាក់ចំណេញរបស់អ្នក ។
ប៉ុន្តែចាំបាច់ត្រូវប្រុងប្រយ័ត្នចំពោះភាគហ៊ុនណាដែលរីកធំធាត់
ខ្លាំងពេក ឬ វាហួសពេលវិនិយោគ
ខណៈដែលភាគហ៊ុនឈានដល់ចំណុចកំពូលឆាប់។
សូមពិនិត្យមើលយុទ្ធសាស្ត្រមួយដែលពឹងផ្អែកលើការវិភាគបែបបច្ចេកទេស
។
ការបន្ថែមបរិមាណភាគហ៊ុនដែលមានសក្តានុពលខ្លាំងបញ្ចូលទៅក្នុង
កញ្ចប់ភាគហ៊ុន និង
តម្រូវឲ្យធ្វើសកម្មភាពលក់ចេញភ្លាមប្រសិនបើវាដើរខុសគន្លងនោះ
នឹងធានាថា អ្នកមិនបង្វែរប្រាក់ចំណេញទៅជាខាតបង់ទេ។
ការវិនិយោគលើភាគហ៊ុនដែលឈានមុខគេ
គឺជាយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយដើម្បីបង្កើនប្រាក់ចំណេញឲ្យបាន
កម្រិតអតិបរមា ខណៈដែលភាគហ៊ុនដែលឈានមុខគេ
ប្រែប្រួលលឿនជាងភាគហ៊ុនដែលឈរនៅលំដាប់អន់ជាងគេក្នុងទីផ្សារ
ភាគហ៊ុនដែលកំពុងងើបឡើង ។
លក់ភាគហ៊ុន (ដើម្បីទទួលបានប្រាក់ចំណេញ ឬបញ្ឈប់ការខាតបង់)
នេះប្រហែលជាការអនុវត្តន៏ខុសគ្នាពីវិនិយោគិនលើតម្លៃ ដែលមានទំនោររក្សាទុកភាគហ៊ុនដែលបានទិញក្នុងរយៈពេលវែង។
ពេលដែលអ្នករក្សាភាគហ៊ុនដែលមានសក្តានុពល
អ្នកត្រូវតែគិតក្នុងចិត្តថា
វាមិនអាចរក្សាសក្តានុពលនេះជារៀងរហូតបានទេ។
វានឹងឈានដល់ចំណុចកំពូល ហើយថ្លៃនឹងចាប់ផ្តើមធ្លាក់ចុះ។ ដូច្នេះ
វាមានសារៈសំខាន់ដែលត្រូវយល់ដឹងអំពីវិធីនៃការលក់ភាគហ៊ុន និង
រក្សាបាននូវប្រាក់ចំណេញដើម្បីភាពជោគជ័យនៃការគ្រប់គ្រងកញ្ចប់
វិនិយោគភាគហ៊ុន។
ម្យ៉ាងវិញទៀត
អ្នកមិនមែនត្រូវរហូតនោះទេក្នុងការជ្រើសរើសភាគហ៊ុន
ហើយពេលដែលអ្នកមានកំហុស ចូរកុំលើកយកអំណះអំណាងមកបង្ហាញ។
អ្នកគ្រាន់តែលក់ចេញនិងបញ្ឈប់ការខាតបង់ភា្លមៗក្នុងរង្វង់ពី ៧%
ទៅ ៨%។ ចូរកុំឲ្យប្រាក់ចំណេញប្រែក្លាយជាការខាតបង់ធ្ងន់ធ្ង
វានាំឲ្យសោកស្តាយ។
ពេលអ្នកបញ្ឈប់ការខាតបង់ភ្លាមចំពោះភាគហ៊ុនទន់ខ្សោយ ហើយទុកឲ្យភាគហ៊ុនគុណភាពល្អរបស់អ្នកកើនឡើង (ឧទាហរណ៍ពី ២០% ទៅ ២៥%)
នោះអ្នកអាចនឹងទទួលបានប្រាក់ចំណេញដ៏ប្រសើរមួយពីការវិនិយោគ។
អ្នកមិនចាំបាច់ជ្រើសរើសបានភាគហ៊ុនល្អៗទាំងអស់នោះទេ
ប៉ុន្តែប្រសិនអ្នកអាចជ្រើសរើសភាគហ៊ុនដែលជោគជ័យបានចំនួនបីឬបួន
ប្រភេទផ្សេងៗគ្នា និង រក្សាទុកពួកវា
ព្រមទាំងបញ្ឈប់ការខាតបង់ភ្លាមចំពោះភាគហ៊ុនទន់ខ្សោយ
នោះអ្នកនឹងឃើញកញ្ចប់ភាគហ៊ុនរបស់អ្នកសម្រេចបានលទ្ធផលល្អប្រសើរ
ពីមួយខែទៅមួយខែ ។
សង្ខេប
ការគ្រប់គ្រងកញ្ចប់វិនិយោគភាគហ៊ុន
គឺជាចំណុចគន្លឹះនៃភាពជោគជ័យក្នុងការវិនិយោគរបស់អ្នក
ហេតុដូច្នេះ
អ្នកត្រូវតែគោរពតាមគំរូនៃការអនុវត្តក្នុងការគ្រប់គ្រងកញ្ចប់
ភាគហ៊ុន រួមមានដូចជា ៖
• ពិចារណាអំពីកម្រិតនៃហានិភ័យដែលអ្នកមានបំណងទទួលយក
និងរៀបចំទម្រង់នៃបណ្តាវិធានដែលត្រូវអនុវត្តតាម
និងជួញដូរទៅតាមទម្រង់នោះ
• រក្សាទុកភាគហ៊ុនដែលមានសក្តានុពលចំនួនបីឬបួន
ហើយចូរកុំរក្សាទុកភាគហ៊ុនប្រភេទផ្សេងៗគ្នាច្រើនពេកដែលនាំឲ្យ
កាត់បន្ថយប្រាក់ចំណេញ
• ធ្វើមធ្យមភាគថ្លៃភាគហ៊ុនកើនឡើងនៃកញ្ចប់ភាគហ៊ុនរបស់អ្នក (ការទិញភាគហ៊ុនថ្មីថ្លៃខ្ពស់ជាងមុន)
• ផ្តោតលើភាគហ៊ុនដែលជោគជ័យ និងបង្វិលទុនចេញពីភាគហ៊ុនដែលទន់ខ្យោយ
• លក់ចេញពេលដែលអ្នកឃើញសញ្ញាសំគាល់ត្រូវលក់ដើម្បីជៀសវាងនូវការបាត់បង់ប្រាក់ចំណេញច្រើន
• បញ្ឈប់ការខាតបង់ភ្លាមៗដោយពុំត្រូវយកលេសថា អ្នកនៅអាចទទួលយកហានិភ័យបាន គឺថា កម្រិតនៃការខាតបង់ពី ៧% ទៅ ៨%។
No comments:
Post a Comment